Subscribe Now
Trending News

Blog Post

កម្រ​ប្រតិកម្ម​ តែលេីកនេះ​ យូប៊ីន​ ដាក់ចុកៗ​ ក្រោយគេថា នាងចម្លងស្ទីល តាមតារាថៃ​ (មានរូបភាព)
តារា

កម្រ​ប្រតិកម្ម​ តែលេីកនេះ​ យូប៊ីន​ ដាក់ចុកៗ​ ក្រោយគេថា នាងចម្លងស្ទីល តាមតារាថៃ​ (មានរូបភាព) 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន ទើបតែបាន Live វីដេអូនៅលើគណនី IG ជជែកលេងជាមួយហ្វេនៗយ៉ាងរីករាយ ព្រមទាំងបានបកស្រាយទម្លាយអារម្មណ៍ពិតមួយចំនួន ក្រោយមានពាក្យមកពីមជ្ឍដ្ឋានខាងក្រៅថា នាងជាតារាខ្មែរដែលចូលចិត្តចម្លងការតែងខ្លួន ទាំងម៉ូតសក់ និងសម្លៀកបំពាក់ តាមតារាថៃទាំងស្រុង។

ដោយក្នុងនោះផងដែរ យូប៊ីន មិនបានខឹងច្រឡោតជាមួយបុគ្គលរូបនេះឡើយ ពោលនាងបែរជាបានបកស្រាយដោយទឹកមុខញញឹមញញែម ជាមួយពាក្យពេចន៍ខ្លីៗតែមានន័យ។ ដោយនាងបានបដិសេធ

មិនបានចម្លងស្ទាយ៍តាមតារាថៃរូបនោះទេ ព្រោះរូបភាពដែលគេយកមកប្រៀបធៀបនោះ គឺនាងបានបង្ហោះតាំងពីឆ្នាំ ២០១៨ រីឯតារាថៃវិញនោះ ទើបតែបានបង្ហោះក្នុងឆ្នាំ ២០២០​នេះទេ ដូច្នេះមានន័យថា នាងជាអ្នកលេងស្ទាយ៍តែងខ្លួននោះបានមុនតារាថៃទៅទៀត។

យ៉ាងណាមិញ ក្រោយឃើញវីដេអូដែលគណនី TikTok ហ្វេនផេកមួយយកទៅបង្ហោះបន្ត យើងឃើញថា គ្រប់គ្នាពិតជាពេញចិត្តជាមួយសម្ដីរបស់តារាស្រីរូបនេះខ្លាំង ហើយអ្នកខ្លះក៏បានយល់ច្បាស់ថា នាងមិនបានចម្លងស្ទាយ៍តាមអ្នកណានោះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

 

 

 

 

 

 

 

 

Related posts

Leave a Reply

Required fields are marked *