Subscribe Now
Trending News

Blog Post

តារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា តុបតែងខ្លួនក្នុងឈុតរបាំមួយនេះ ពិតជាស្រស់ស្អាតប្លែកខ្លាំងរហូតហ្វេនៗជាច្រើនសរសើរបែបនេះថា
Entertainment

តារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា តុបតែងខ្លួនក្នុងឈុតរបាំមួយនេះ ពិតជាស្រស់ស្អាតប្លែកខ្លាំងរហូតហ្វេនៗជាច្រើនសរសើរបែបនេះថា 

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាពិេសសអ្នកគាំទ្រ តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកនាងបានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងឈុតជានារីរបាំ រួចបានភ្ជាប់មកជាមួយនិងសំណេរមួយឃ្លាបែបនេះថា ៖«នាងគឺជាព្រាហ្មណ៍ របាំបួងសួងព្រាហ្មណ៍ជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)

ដែលជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អទិទេពប្រចាំប្រាសាទ​ និងសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា🇰🇭 ដែលត្រូវបានតុបតែងកាយជាតួអង្គព្រាហ្មណ៍(នាយរោង) លំអជាមួយគ្រឿង ព័ណ​ ស​រ​ ក្នុងវ័យជំទង់ តំណាងឱ្យភាពបរិសុទ្ធ។ (មតិណែនាំដោយ​ លោកសាស្រ្តាចារ្យ​ ព្រឿង​ ឈាង) » ។ក្នុងនោះដែរ ហ្វេនៗបានខំថែមទៀតថា ៖ «ស្អាតណាស់ Idol ខ្ញុំស្រលាញ់បងកញ្ញា ណាស់» «មួយឈុតនេះស្អាតណាស់»

«សាកសមជាតារាចម្រៀងប្រចាំប្រទេសកម្ពុជាមែន» « Idol ស្លៀកចឹងលើកស្ទួយវប្បធម៏យើងអោយខ្ពង់ខ្ពស់ណាស់»៕ ទន្ទឹមនិងនេះដែរបន្ទាប់ពីបានឃើញបែបនេះហើយអ្នកគាំទ្រជាច្រើនបានលាន់មាត់កោតសរសើរពីតារាចម្រៀង ឱក សុគន្ធកញ្ញា យ៉ាងខ្លាំង ដែលបានមានចិត្តលើកស្ទួយវប្បធម៍របស់ខ្មែរ និងតែងបង្ហាញគំរូល្អៗដល់អ្នកគាំទ្រក្នុងនាមអ្នកនាងជាសិល្បៈការិនីដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា៕

Related posts

Leave a Reply

Required fields are marked *