Subscribe Now
Trending News

Blog Post

ញ៉ាក់សាច់ទ្រឺតៗ! ចែ ដាណា ក្នុងថ្ងៃខួបកំណើតអូន Jenny លេងសុទ្ធតែ Surprise កាដូយ៉ាងច្រើនធ្វើអោយអ្នកនាងសួស វីសា រំភើបចិត្តខ្លាំងក៏ពោលបែបនេះថា
Entertainment

ញ៉ាក់សាច់ទ្រឺតៗ! ចែ ដាណា ក្នុងថ្ងៃខួបកំណើតអូន Jenny លេងសុទ្ធតែ Surprise កាដូយ៉ាងច្រើនធ្វើអោយអ្នកនាងសួស វីសា រំភើបចិត្តខ្លាំងក៏ពោលបែបនេះថា 

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ហើយ តារាចំរៀង សួស វីហ្សា នឹង លោក ថមមី៕ ដោយឡែ គូស្វាមីភរិយា លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងភាពកំប្លុកកំប្លែងដែលបានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចកំឡុងពេលអ្នកនាងសួស វីស្សាធ្វើការឡាយលក់កាបូប ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុសស្រុកខ្មែររហូតទោះដល់ ១៦ម៉ឺននាក់ឯណោះ។

ដោយឡែក កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ អ្នកនាងសួស វីសា និងស្វាមី ទើបធ្វើខួបកំណើតគំរប់១ខួបអោ អូន Jenny ថ្វីត្បិតកម្មវិធីតូចមួយតែមើលទៅសប្បាយពេញផ្ទះ។យ៉ាងណាមិញនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ អ្នកនាង សួស វីសា បានបង្ហោះសាររំភើបចិត្តបែបនេះថា ៖

«រូបថតថ្ងៃមុន ទើបតែទំនេរបានផុស រូបភាពពេលទៅហាងលក់មាសពេជ្រ របស់បងស្រី ជាទីស្រលាញ់ ទ្រី ដាណា Dana Try កុំឆ្ងល់ថា ហេតុអីទៅទិញម្តងហើយ ចេះតែចង់ទៅទៀត ព្រោះតែមាសពេជ្រនៅហាងគាត់ ទឹកល្អ សុទ្ធៗ មិនថាមាស មិនថាពេជ្រ មានម៉ូតច្រើន សន្ធឹកសន្ធាប់ ក្នុងស្តុកងាយស្រួលជ្រើសរើស ទិញស្រួលលក់ស្រួល តែអ្វីដែលពិសេស ប្អូនក៏សូមអរគុណបងដែលតែងតែបញ្ចុះតំលៃពិសេស

សំរាប់ប្អូន និងគ្រួសារ និងសូមអរគុណបង ដែលបងបានជូនជាកាដូ ដល់កូនស្រីរបស់ប្អូនក្នុងថ្ងៃខួបកំណើតគាត់ កាលពីថ្ងៃទី 09.10.2021កាដូ មានដូចជា ខ្សែកបន្តោងពេជ្រ TSJ1 ខ្សែ ខ្សែដៃមួយគូ និងខ្សែជើងមួយគូ និងបានចងដៃអូនជេននី បន្ថែមពីលើនេះ 2000$ថែមទៀតផងថាទុកអោយអូនJennyទិញនំញុំា ជូនកូនមិនគ្រប់ បងក៏បានជូនពួកខ្ញុំទៀត ចំនួន2000$ រួមទាំងបាច់ផ្កា ដ៏ស្រស់ស្អាត

ទោះប្រកែកយ៉ាងណា ក៏នៅតែបងមិនព្រម ព្រោះបងថា ជាលុយហេងៗ ត្រូវតែទទួល ប្អូនមិនមានអ្វី ក្រៅពីសូមជូនពរបង មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ និងឈ្នះអស់មារសត្រូវ មនុស្សល្អព្រះនឹងតាមថែរក្សាជានិច្ច ដោយក្តីគោរពស្រលាញ់ ពីប្អូនចំពោះបង ទ្រី ដាណា Dana Try»។ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនារូបភាពខាងក្រោមនេះ៕

Related posts

Leave a Reply

Required fields are marked *