Subscribe Now
Trending News

Blog Post

អុញនោះ! អ្នកនាង Love Riya ឡាយវីដេអូរៀបរាប់ទាំងទឹកភ្នែក ក្រោយប្រូ សូនី ទម្លាយចរឹកពិតខ្ទេចខ្ទីគ្មានសល់ (មានវីដេអូ)
Entertainment

អុញនោះ! អ្នកនាង Love Riya ឡាយវីដេអូរៀបរាប់ទាំងទឹកភ្នែក ក្រោយប្រូ សូនី ទម្លាយចរឹកពិតខ្ទេចខ្ទីគ្មានសល់ (មានវីដេអូ) 

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនមិនថាចាស់ក្មេងកំលោះក្រមុំដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង Love Riya គឺជាអ្នកលក់ឡេដែលមានប្រជាប្រិយភាព និងជោគជ័យយ៉ាងខ្លាំងទៅលើមុខជំនួញអាជីវកម្មអនឡាញ ដែលគាត់មានលុយទិញឡាន ទំនើបៗ ផ្ទះវីឡាធំៗ នឹង មាសពេជ្រជាច្រើនផងដែរ។ ក្នុងនោះដែរ ប្រិយមិត្តប្រាកដជាដឹងហើយចំពោះរឿងគូស្នេហ៏មួយនេះនៅលើបណ្តាញសង្គមហ៊្វេ រវាងអ្នកនាង Love Riya នឹង ប្រូសូនី

ដោយអ្នកទាំង ២ តែងតែបង្ហាញនូវភាពស្និ.ត.ស្នា.ល និងដើរលេងជាមួយគ្នាញឹកញាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ដោយឡែក ថ្មីៗនេះ ប្រិយមិត្តមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយ អ្នកនាង Love Riya ឃើញ ការ Live របស់ ប្រូសូនី និយាយដើមខ្លួនខ្ទេចខ្ទីគ្មានសល់ ទប់ចិត្តមិនបានទៀតអ្នកនាង ក៏ចេញមុខ Live តបវិញបែបនេះថា ៖

«ចង់ផុសថាចប់ជាមួយខ្ញុំផុសទៅខ្ញុំសប្បាយចិត្ត ប៉ុន្តែមិនចាំបាច់ទៅ Live និយាយអីទេ មិនចាំបាច់ទៅ Live និយា​យហែ​​កហួ​​រខ្ញុំទេ ខ្លួនជាមនុស្សប្រុស អត់ល្អទេ ហើយខ្ញុំអត់និយាយកាចនេះដោយសារអី ខ្ញុំទទួលស្គាល់ពីតម្លៃខ្លូនឯង អ្នកណាមិនអោយតម្លៃខ្ញុំ ខ្ញុំក៏អត់ខ្វល់ដែរ សំខាន់ខ្ញុំអត់មានទៅជេ​រប​ញ្ចោ​រ ជាមួយអ្នកឯង ខ្ញុំអត់មានទៅប៉ះពាល់ដល់អ្នកឯង ហើយបងប្អូនទាំងអស់គ្នា អារម្មណ៍របស់ខ្ញុំ បែកពីម្នាក់ហ្នឹង ខ្ញុំក៏មិនដែលចង់ឃើញម្នាក់ហ្នឹងបរាជ័យដែរ…”។ក្នុងនោះដែរ​ អ្នកនាង Love Riya បន្ថែមទៀតថា ៖

«ខ្ញុំចង់និយាយថា ខ្ញុំខុសដែលខ្ញុំយកមនុស្សហ្នឹងមកក្បែរខ្លួនខ្ញុំ ខ្ញុំនិយាយខ្ញុំខុស និយាយអីក៏អត់ដែលពិតប្រាកដដែរ ធ្វើជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ស្រឡាញ់គេ តាមគេតត្រុក ខ្លួនឯងគ្មានទំនួលខុសត្រូវ សូម្បីតែក្មេង ២៧ ឆ្នាំ ២៨ ឆ្នាំ ក៏គេមានលទ្ធភាពចិញ្ចឹមកូនដែរខ្លួនឯងតាំងពីស្គាល់ខ្ញុំ មានទំនួលខុសត្រូវកន្លែងណា និយាយទៅពេលណាជួបរឿងបរាជ័យគឺក្បាលខ្ញុំរហូត ពេលខ្ញុំមានរឿងបរាជ័យ គឺខ្ញុំខ្លួនឯងអ្នករ៉ាប់រងរហូត សូម្បីតែ Live លក់ខោអាវខាតហ្នឹង អត់មានលុយ គេមកទារលុយ ក៏មករកលុយខ្ញុំដែរ…»។

គួរបញ្ជាក់ផងដែរ មុនពេលកើតឡើងបែបនេះ លោកប្រូសូនី បានចេញវីដេអូទម្លាយពីចរឹកពិតអ្នកនាង Love Riya រៀបរាប់ទាំងអួលដើម.ក បែបនេះថា ៖ «ខ្ញុំអត់ធ្មត់ណាស់បងប្អូនទាំងអស់គ្នា ច​ង់​ជេ​រ​បញ្ចោរ ចង់ថាអីខ្ញុំម៉េច ក៏ខ្ញុំអត់ដែលតបតដែរ ជាមួយគេ (Love Riya), ទោះបីជាអ្នកឯងមានលុយប៉ុណ្ណាក៏ដោយ រស់នៅដែលមិនអោយតម្លៃគេ គ្មានអ្នកណានៅក្បែរយើងបានទេ បងប្អូនចាំចំណាំមើលទៅសួរថាខ្ញុំរស់នៅរាល់ថ្ងៃ

ខ្ញុំរងចាំអីគេ ចង់បានលុយគេ ចង់បានផ្ទះគេ ចង់បានវីឡាគេ ឬចង់បានឡានគេ ខ្ញុំNo ខ្ញុំស្រឡាញ់ចិត្ត និងចិត្ត ខ្ញុំអត់បានសម្លឹងឃើញអីរបស់គេទេ ហើយខ្ញុំក៏មិនដែលចង់បានស្អីរបស់គេមកដែរ ទ្រព្យសម្បតិ្តខ្ញុំមានទំាងអស់ ឡានម៉ូតូផ្ទះ គឺខ្ញុំមានមុនហើយហើយ…»។ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Reply

Required fields are marked *