Subscribe Now
Trending News

Blog Post

អុញនោះ! តារាកំប្លែងអ្នកនាង ខ្ញុង Live វីដេអូមុខសាលាដំបូងយំរៀបរាប់ទាំងទឹកភ្នែកដង្ហើយរកជំនួយ ក្រោយត្រូវគេប្តឹងពីបទ (មានវីដេអូ)
Entertainment

អុញនោះ! តារាកំប្លែងអ្នកនាង ខ្ញុង Live វីដេអូមុខសាលាដំបូងយំរៀបរាប់ទាំងទឹកភ្នែកដង្ហើយរកជំនួយ ក្រោយត្រូវគេប្តឹងពីបទ (មានវីដេអូ) 

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូនៅមុខសាលាដំបូង រាជធានី ដោយអ្នកនាង បានលើកឡើងបែបនេះថា ៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជា ច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប

សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយ អនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda៕ សូមរលឹកឡើងវិញផងដែរថា៖ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អឹម វុត្ថា​ត បាន​បង្ហោះ​រូបថត​អ្នកនាង​ខ្ញុង និង​ស្វាមី រៀបរាប់បែបនេះថា ៖ «​ខ្ញុំ​ទុក​ឱកាស​ឱ្យ​បង​ច្រើនលើកច្រើនសា​មកហើយ រហូតមកដល់​ពេលនេះ បង​នៅតែ​គ្មាន​ឆន្ទៈ គ្មាន​ដំណោះស្រាយ​ក្នុងការ​ដោះស្រាយ​រឿង​លុយ​ដែល​បាន​ខ្ចី​ខ្ញុំ ចំនួន 30.000$(3​ម៉ឺន​ដុល្លារ​)​។​

ខ្ញុំ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ទេ​! សូម​បង​សងលុយ​ចំនួន 30.000$ ដែល​បាន​ខ្ចី​ត្រឡប់​មក​ខ្ញុំ​វិញ​គឺ​ចប់​!ដោយ​មិន​គិត​ការ​ប្រាក់​អ្វី​ទាំងអស់​! ដូចដែល​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ មេធាវី របស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី 23 ខែ​កុម្ភៈ ឆ្នាំ​2021​។​ បញ្ជាក់​ ៖ ការ​ផុស​នេះ​គឺជា​សារ​ដើម្បីឱ្យ​បង​ទាំងពីរ​ចូលខ្លួន​ដោះស្រាយ​ដោយ​សន្តិវិធី គ្មាន​គោលបំណង​អ្វី​ផ្សេង​ឡើយ»។ ដោយឡែក ក្រោយឃើញសារបែបនេះភ្លាម អ្នកនាងខ្ញុង ក៏បាន​ឡាយ​វីដេអូ ទទួលស្គាល់​ថា នាង​ពិតជា​ជំពាក់​លុយ​គេ​មែន ព្រោះ​នាង​ទាល់​ខ្លាំង​ក្នុងការ​រកស៊ី​។ ជាមួយនឹង​ការ​ទទួលស្គាល់​នេះ អ្នកនាង​ខ្ញុង ក៏បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា រាល់ថ្ងៃ​នាង​ខំប្រឹង​រកស៊ី ឡាយ​លក់​ប្រហុក លក់​ផ្អក ដើម្បី​សងបំណុល​គេ នាងនឹង​មិន​រត់​ទៅ​ណា​ទេ​។​ ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Reply

Required fields are marked *