Subscribe Now
Trending News

Blog Post

ថាមែនៗ! ក្រោយបែកធ្លាយការពិតរឿងអ្នកនាងខ្ញុង ជំពាក់បំណុលគេ ៥៧ មុឺនដុល្លារ អស់រយៈពេល៣ឆ្នាំរួចមក ស្រាប់តែលោក កៃដ បានត្រឹមពោលពាក្យសោកស្តាយបែបនេះថា
Entertainment

ថាមែនៗ! ក្រោយបែកធ្លាយការពិតរឿងអ្នកនាងខ្ញុង ជំពាក់បំណុលគេ ៥៧ មុឺនដុល្លារ អស់រយៈពេល៣ឆ្នាំរួចមក ស្រាប់តែលោក កៃដ បានត្រឹមពោលពាក្យសោកស្តាយបែបនេះថា 

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបដឹងហើយថា ព័ត៍មានទាក់ទិននឹងតារាកំប្លែង ខ្ញុង បានចេញមុខសារភាពថាខ្លួនបានជំពាក់លុយគេ ជាង​៥៧​ម៉ឺនដុល្លារ និង ប្រកាសក្ស័យធន ដោយពេលនេះអស់លទ្ធភាពសងបំណុលហើយ។ក្រោយអស់លទ្ធភាពសងបំណុលអ្នកនាងខ្ញុង ប្រកាសចូលខ្លួននៅមុខច្បាប់​ និងមុខសាលាដំបូងរាជធានីភ្នំពេញ ថាខ្លួនប្រឈមនឹងជាប់ពន្ធនាគារដោយសារតែម្ចាស់បំណុលបានប្តឹងខ្លួន ព្រោះគ្មានលុយសងបន្តទៀត។ ក្នុងនោះដែរ អ្នកនាងខ្ញុង បានប្រកាសថាមានម្ចាស់បំណុល ២០ នាក់ឯនោះ ដែលមានបំណងចង់ខ្ចីបំណុលគេទៅបើករបររកស៊ី។ ដោយឡែក ក្រឡេកទៅមើល កៃដ ដែលជាស្វាមីរបស់តារាកំប្លែង ខ្ញុង បានត្រឹមពោលពាក្យក្នុងចិត្តបែបនេះថា​ ៖

«ខ្ញុំបាទ ឭពុំដឹងការខ្ចីបុលរបស់ភរិយាលោកឡើយ តែលោកទើបនឹងដឹងកាលពីម្សិលមិញ ទើបដល់ផ្លូវទាល់ លោកក៏បានសុំឱ្យប្រពន្ធ ហ៊ានទទួលស្គាល់ការពិត ទៅឱ្យតុលាការជាអ្នកសម្រេចសេចក្តី ដោយនាងនឹងស័្មគ្រចិត្តទទួលយកនូវសេចក្តីសម្រេចឬ ទោសទណ្ឌណាមួយ ហើយក៏អំពាវនាវដល់ម្ចាស់បំណុល ធ្វើការបន្ធូរបន្ថយ ឬលែងយកការប្រាក់ ដោយនាងនឹងរកប្រាក់សងតាមលទ្ធភាព។យ៉ាងណាមិញ តែគួរឱ្យសរសើរទឹកចិត្តប្តីរបស់នាងខ្ញុង នាយកៃដ គឺជាស្វាមីដ៏ល្អមានចិត្តសប្បុរសធម៍សណ្តោសប្រណី មិនប្រកែប្រកាន់ដល់ភរិយា បែរជាមិនបោះបង់ចោលភរិយា ក្នុងគ្រាលំបាក បើទោះបីជាខ្ញុងលាក់បាំងការខ្ចីបុលគេ ហើយ នាយកៃដ ថែមទាំងរកដំណោះស្រាយជាមួយភរិយាទៀតផង។

ក្នុងនោះដែរ នាយកៃដ ក៏សូមផ្តាំផ្ញើរដល់បុរសជាស្វាមីគ្រប់រូប មេត្តាសុំឱ្យមានព្រហ្មវិហារធម៍ចំពោះភរិយា ដោយត្រូវស្វះស្វែងរកដំណោះស្រាយ ជៀសវាងរត់ចោលប្រពន្ធកូន ពេលមានបញ្ហានោះ»៕ សូមបញ្ជាក់ផងដែរថា អ្នកនាងខ្ញុង បានបង្ហោះសារលើគណនីរបស់ខ្លួនដោយបានរៀបរាប់ថា ៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជា ច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូបសូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយ អនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៕

Related posts

Leave a Reply

Required fields are marked *