Subscribe Now
Trending News

Blog Post

សម័យនេះបើមានលុយបានមានញាតិ មានលុយបានគេស្គាល់ អត់លុយ ទឹកមាត់យើងសាបដូចទឹកទន្លេចឹង (មានវីដេអូ)
Entertainment

សម័យនេះបើមានលុយបានមានញាតិ មានលុយបានគេស្គាល់ អត់លុយ ទឹកមាត់យើងសាបដូចទឹកទន្លេចឹង (មានវីដេអូ) 

ហ្វេសប៊ុក ៖ ជឿជាក់ប្រិយមិត្តជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាពិសេសនារីៗមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយនារីម្នាក់មានគណនីហ្វេសបុកឈ្មោះ Chamroeun Phannay ដែលជាអ្នកលក់ផលិតផលអនឡាញដ៏ជោគជ័យម្នាក់បានធ្វើការឡាយវីដេអូនិយាយពាក្យមួយឃ្លាយ៉ាងចាក់ដោតបែបនេះថា ៖ « និយាយលេងទេបងៗ មិនមែនមុខលុយទេ តែមនុស្សយើង សម័យនេះបើអត់លុយក៏ពិបាកមើលមុខគ្នាដែរ មែនទេបងប្អូន យេស! ទឹកលុយសម្លា.ប់ទឹកចិត្តខ្ញុំហើយ ឈឺណាស់ហា មានលុយបានមានញាតិ មានលុយបានគេស្គាល់ ហែងអត់លុយ ទឹកមាត់ហែងសាបដូចទឹកទន្លេចឹង ត្រូវហេបងត្រូវអត់! បើប្អូនស្រីនិយាយត្រូវសុំបេះដូងមួយមក! សុំបេះដូងមួយមកចាស!»៕

ដោយឡែក ថ្មីៗនេះ អ្នកនាង ក៏បានបង្ហោះសាររៀបរាប់យ៉ាងផ្អែមល្ហែមទៅកាន់ស្វាមីបែបនេះថា ៖ «ដឹងត្រឹមថាពេលនេះមានក្តីសុខខ្លាំង~~~100% អរគុណដែលនៅតែស្រលាញ់ប្រពន្ធដូចថ្ងៃដំបូង❤️ Sroeung Saray ជ្រើសរើសមនុស្សត្រឹមត្រូវមួយជីវិតអ្នកនឹងក្លាយជាព្រះនាង 👸👩‍❤️‍👨 សំខាន់សុំប្រពន្ធរាំទៀតអៀនណាស់ 10ឆ្នាំមានប៉ុន្មានដងសំរាប់ពេលវេលាបែបនេះ☺️❤️ ខាងស្រីរាងធ្លាក់ភ្នែកតិចហើយ🤣🍺»៕ សូមរំលឹកឡើងវិញផងដែរថា អ្នកនាងធ្លាប់បានសរសើររឿងរ៉ាវជីវិតស៊ូរបស់នាងថា ៖«បំណងរបស់នាងធំៗចំនួនពីរ ទីមួយ បំណងប្រាថ្នាចង់បានកូនប្រុស នឹងទីពីរគឺបំណងប្រាថ្នាទិញរថយន្ត Lexus LX570 KURU Black Edition S ឥលូវនេះអ្នកនាង Chamroeun Phannay បានសម្រេចបំណងប្រាថ្នាទាំងពីររបស់គាត់ហើយដោយគាត់បានរៀបរាប់ថានេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ

ជាការដាក់គោល ដៅជីវិតខ្លួនឯងឆ្នាំនេះ គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះ ហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយគឺអាខ្មៅ Lexus LX570 KURU Black Edition Sហើយក៏ទទួលបានសំរេចដែរ វាមិនច្រើនទេត្រឹម230000$តែសំរាប់ខ្ញុំវា ច្រើនណាស់ពីព្រោះលុយដែលបានមកមួយកាក់មួយសេនសុទ្ធតែជាកំលាំងញេីឈាម ដោយមិនបានសុំ លុយគ្រួសារចង់បានអីត្រូវធ្វេីដោយខ្លួនឯងហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ។ការបង្ហោះសាររបស់នាងជាការផ្ដល់កម្លាំងចិត្តអោយអ្នករកស៊ីផ្សេងៗទៀត ត្រូវចេះកំណត់គោលដៅខ្លួនឯងអោយច្បាស់ ដើម្បីសម្រេចបំណងប្រាថ្នា។អ្នកនាង Chamroeun Phannay ក៏បានបញ្ជាក់បន្ថែមពីភាពជោគជ័យរបស់នាងទៀតថា ភាពជោគជ័យរបស់នាងគឺមានវត្តមានប្ដីរបស់នាងនៅពីក្រោយ នាងពិតជាស្រលាញ់ប្ដីរបស់នាងណាស់។» ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕


Related posts

Leave a Reply

Required fields are marked *