Subscribe Now
Trending News

Blog Post

ស្ងាត់ៗពូ ម៉ៅ បង្ហោះរូបភាពមួយសន្លឹករបស់អ្នកម្តាយអមជាមួយសារយ៉ាងក្តុកក្តួលចិត្តបែបនេះថា
Entertainment

ស្ងាត់ៗពូ ម៉ៅ បង្ហោះរូបភាពមួយសន្លឹករបស់អ្នកម្តាយអមជាមួយសារយ៉ាងក្តុកក្តួលចិត្តបែបនេះថា 

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបច្បាស់រួចហើយថា អំពីរឿងរ៉ាវរបស់អ្នកស្រី ទ្រី ដាណា ដែលគាត់គឺជាម្ចាស់ហាងពេជ្រមួយកន្លែង នៅខាងព្រែកព្នៅ លើសពីនេះទៅទៀតអ្នកស្រី ក៏ជាម្ចាស់ជំនួញធំៗមួយចំនួននៅក្នុងស្រុកផងដែរដូចជា គ្រឿងសម្អាង ជាដើម។ ដោយឡែក ថ្មីៗនេះ មហាជនបានជ្រាបហើយថា ចែ ដាណា នឹង ពូម៉ៅ បានរស់នៅបែកផ្ទះគ្នាអស់កាលប្រហែល១ខែ

ហើយក្រោយមានរឿងរកាំរកុះទាក់ទងនឹងបញ្ហាពូម៉ៅ ជឿសម្តីអ្នកទី ៣ ធ្វើអោយសុភមង្គលគ្រួសារកាន់តែពិបាកយល់ចិត្តគ្នា៕ ដោយឡែក នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ គេឃើញ ពូម៉ៅ បានបង្ហោះរូបម្តាយរបស់ខ្លួន រួចនិយាយទំាងអួលដើម.ក ថា ៖ «ទឹកចិត្តម្តាយ ស្រលាញ់កូន​ អោយតែកូនចង់ញុំាអី គាត់ធ្វើអោយកូនញុំាជានិច្ច​ ទោះកូនហាមគាត់ថា កូនអាចធ្វើញុំាខ្លួនឯងបានក៏ដោយ​ តែគាត់ថា ម៉ែចេះផ្សំគ្រឿង ដឹងចិត្តកូនចូលចិត្តញុំារស់ជាតិផ្អែម​»៕

សូមរំលឹកឡើងវិញផងដែរថា ម៉ៅ បានធ្វើការ Live វីដេអូបណ្ដើរស្រែកយំបណ្ដើរថា ខ្លួនដឹងខុសហើយ នឹកដល់ គ្រួសារ នឹកប្រពន្ធ នឹកកូន សុំលោកស្រី ទ្រី​ ដាណា ត្រូវគ្នាវិញ «ខ្ញុំមិនខ្វល់ ថាបងប្អូនណាមើលមិនមើលទេ ប៉ុន្តែខ្ញុំចង់ត្រូវគ្នាជាមួយគ្រួសារខ្ញុំវិញ ខ្ញុំនឹកកូនខ្ញុំ ខ្ញុំនឹកប្រពន្ធខ្ញុំ ហើយឥលូវនេះខ្ញុំនៅផ្ទះរបស់ម្តាយ ខ្ញុំ អស់រយ:ពេលជាង១ខែ ខ្ញុំមិនបានឃើញមុខកូនខ្ញុំ ប្រពន្ធខ្ញុំ ហើយសួរថាតើអារម្មណ៍ពេលដែលបែកបាក់ប្រពន្ធវាទៅជាយ៉ាងណា៕

Related posts

Leave a Reply

Required fields are marked *