Subscribe Now
Trending News

Blog Post

ក្រោយអ្នកនាង ខ្ញុង ប្រកាសឈប់ពីសិល្បះ ស្រាប់តែលោកតា​វ៉ិ​ច​ទ័​រ បង្ហាញអារម្មណ៏ពិតបែបនេះថា
Entertainment

ក្រោយអ្នកនាង ខ្ញុង ប្រកាសឈប់ពីសិល្បះ ស្រាប់តែលោកតា​វ៉ិ​ច​ទ័​រ បង្ហាញអារម្មណ៏ពិតបែបនេះថា 

 

ភ្នំពេញ ៖​ ជឿជាក់ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង​ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បានប្រកាស​លាឈប់​ពី​សិល្បៈ ដោយអ្នកនាង ខ្ញុង បញ្ជាក់​ពី​មូល​ហេតុ​ថា ជាប់​ភារកិច្ច​មើលថែ​រក្សា​កូន ព្រោះ​កូន​កើត​អត់​គ្រប់​គីឡូ​, អត់​គ្រប់​ខែ ត្រូវ​ការ​មើល​ការខុសត្រូវ​ដិតដល់​ពី​សំណាក់​នាង​ផ្ទាល់ ហើយ​ចូល​ដល់​សម័យ​កូ​វីដ​ទៀត អ្នកនាង មិន​អាច​យក​អ្នក​ក្រៅ​មក​មើល​កូន​បានទេ។ ដោយឡែក ​ងាក​មក​លោកតា​វ៉ិ​ច​ទ័​រវិ​ញ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ លោក បានបញ្ជាក់​ជុំវិញ​ការសម្រេចចិត្ត​នា​ពេល​នោះ​ថា ៖

 

 

«ដោយ​មើល​ឃើញ​ពី​អនុស្សាវរីយ៍ និង​ទេពកោសល្យ​ការងារ​របស់​អ្នកនាង​ខ្ញុង​, នៅ​ពេលនោះ លោក​ក៏បាន​និយាយ​សម្របសម្រួល​ឲ្យ ខ្ញុង បន្ត​ការងារ​ជា​ធម្មតា​វិញ។ តែ​ក្រោយ​កើត​រឿងរ៉ាវ​ប៉ុន្មាន​ថ្ងៃនេះ មិនទាន់​ដឹង​ថា តើ​អ្នកនាង​ខ្ញុង ត្រូវ​នៅ​បន្ត ឬ​យ៉ាងណា​នៅឡើយ​ទេ។ សូមបញ្ជាក់ថា អ្នកនាង គ្រាន់តែ​ឈប់​ពី​CTN​ប៉ុណ្ណោះ​។ ចំណែក​ការងារ​សិល្បៈ អ្នកនាង គ្មាន​ថ្ងៃ​បោះបង់​នោះ​ឡើយ ហើយ​បើ​CTN​នៅតែ​ហៅ​នាង​ថត

 

 

នាង​នៅតែ​ថត​ដដែល។ ដោយឡែក កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​នោះ អ្នកនាង​ខ្ញុង ខ្លួនឯង​​ នៅពេល​មាន​អ្នកគាំទ្រ​សួរ​ជុំវិញ​រឿង​នេះ អ្នកនាង បញ្ជាក់​ថា ខ្លួន​ប្រហែលជា​ឈប់​ពី​សិល្បៈ​មែនទែន​ហើយ ដោយសារតែ​អត់​ចង់​ឲ្យ​ខូច​ដល់​អ្នក​សិល្បៈ​ផ្សេងទៀត»​៕ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕

 

 

 

 

 

 

 

 

 

 

Related posts

Leave a Reply

Required fields are marked *