Subscribe Now
Trending News

Blog Post

អតីតតារាសម្ដែង ដាញ់ ម៉ូនីកា ទទួលបានការស្ងើចសរសើរជាខ្លាំង ក្រោយសម្តែងឈុត កែវណាម៉ាធីតាមុខសេះ (មានវីដេអូ)
Entertainment

អតីតតារាសម្ដែង ដាញ់ ម៉ូនីកា ទទួលបានការស្ងើចសរសើរជាខ្លាំង ក្រោយសម្តែងឈុត កែវណាម៉ាធីតាមុខសេះ (មានវីដេអូ) 

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ  អតីតតារាសម្ដែង ដាញ់ ម៉ូនីកា បើគិតមកទល់ពេលនេះ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានរៀបការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ មក និង បានសម្រេចចាកចេញពីស្រុកកំណើតទៅសាងគ្រួសារជាមួយស្វាមីនៅប្រទេសអូស្រ្តាលី។ដោយឡែក ជាច្រើនឆ្នាំកន្លងទៅនេះ អតីតតារាសម្ដែងស្រីរូបនេះ សាងជីវិតគ្រួសារជាមួយស្វាមីលើទឹកដីអូស្រ្ដាលីទទួលបានកូនប្រុសស្រីចំនួន ២ នាក់

ហើយគេតែងឃើញអ្នកនាងបង្ហាញសកម្មភាពផ្សេងៗជាមួយគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងកំពុងកាន់កាប់មុខជំនួញលក់ផលិតផលតាមអនឡាញយ៉ាងកាក់កបផងដែរ។ថ្វីដ្បិតតែ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ លាពីសិល្បៈ និង ឃ្លាតឆ្ងាយពីស្រុកកំណើតទៅសាងគ្រួសារលើទឹកដីប្រទេសក្រៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែជារឿយៗ

មហាជនតែងឃើញ អ្នកនាងបង្ហាញពីក្ដីនឹករឭកស្រុកកំណើត ជាពិសេសវិស័យសិល្បៈសម្ដែង តាមរយៈការបង្ហោះសារ និង សកម្មភាពផ្សេងៗលើបណ្ដាញសង្គមរបស់អ្នកនាង។យ៉ាងណាមិញ ថ្មីៗនេះ គេក៏បានឃើញអតីតតារាសម្ដែងស្រីរូបនេះ បានបញ្ចេញសកម្មភាពមួយលើបណ្ដាញសង្គម បង្ហាញពីសេចក្ដីនឹករឮកខ្លាំងដល់វិស័យសម្ដែងខ្សែភាពយន្តរបស់អ្នកនាង ដែលតាមរយៈការឡាយវីដេអូ អ្នកនាងបានតុបតែងខ្លួន និង លើកយកសាច់រឿងបុរាណខ្មែរ ដែលអ្នកនាងដើរជាតួអង្គឯកស្រី មានរឿង «កែវណាម៉ាធីតាមុខសេះ» និង រឿង «ទុំទាវ»

សម្ដែងជូនមហាជននៅក្នុងការឡាយវីដេអូ មុននឹងអ្នកនាងឡាយលក់ផលិតផល។ជាមួយគ្នានោះ ក្រោយពីបានឃើញ អតីតតារាស្រីរូបនេះ បង្ហាញពីក្ដីនឹករឮកតាមរយៈសកម្មភាពទាំងនេះ មានមហាជនអ្នកគាំទ្រដែលនិយមតាមដានអ្នកនាងជាច្រើន បានធ្វើការស្ងើចសរសើរដល់អ្នកនាងយ៉ាងខ្លាំង ចំពោះទឹកចិត្ត អតីតតារាស្រីរូបនេះ ទោះបីឃ្លានឆ្ងាយពីសិល្បៈច្រើនឆ្នាំមែន ប៉ុន្តែនៅតែមិនភ្លេច និង ជួយសើកស្ទួយវិស័យភាពយន្តខ្មែរ៕ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Reply

Required fields are marked *