Subscribe Now
Trending News

Blog Post

កម្មសិទ្ធិបញ្ញាខ្លាំងមែន! គ្រាន់តែប៉ារូក្នុងរឿងដូចគ្នាត្រង់នេះបន្តិចសោះ លី តៅហ៊ួរ ត្រូវបានក្រុមហ៊ុនមួយប្ដឹងទារសំណងជាង ១៥លានដុល្លារ
Entertainment

កម្មសិទ្ធិបញ្ញាខ្លាំងមែន! គ្រាន់តែប៉ារូក្នុងរឿងដូចគ្នាត្រង់នេះបន្តិចសោះ លី តៅហ៊ួរ ត្រូវបានក្រុមហ៊ុនមួយប្ដឹងទារសំណងជាង ១៥លានដុល្លារ 

មហាជនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាសម្ដែងពូកែក្បាច់គុនជនជាតិហុងកុង លោក Andy Lau ជាតារាសម្ដែងជើងចាស់មួយរូបដែលមានភាពល្បីល្បាញតាំងពីជំនាន់ឆ្នាំ ១៩៨០ មកម្ល៉េះ។ លោកមិនត្រឹមតែជាតារាសម្ដែងចេះក្បាច់គុនប៉ុណ្ណោះទេ Andy Lau ក៏ជាអ្នកចម្រៀង អ្នកនិពន្ធដ៏មានទេពកោសល្យមួយរូបផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃពីថ្មីៗនេះ លោកត្រូវបានក្រុមហ៊ុនផលិតភាពយន្ដមួយចោទប្រកាន់ថា Andy Lau បានលួចចម្លងប៉ារូលក្នុងរឿងរបស់ពួកគេ។ អ្នកដឹកនាំរឿងក្នុងក្រុមហ៊ុននោះបានស្នើសុំឲ្យស្ដេចក្បាច់គុនហុងកុងរូបនេះ សារភាពទោសកំហុសរបស់ខ្លួន និងសងជ.ម្ងឺចិត្តជាង ១៥លានដុល្លារ អាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពបានឲ្យដឹងថា ក្រុមហ៊ុន Chengdu Global Bona Culture Media បានប្ដឹ.ង លោក Andy Lau និងអ្នកផលិករ ៦នាក់ទៀតដែលពាក់ព័ន្ធក្នុងខ្សែភាពយន្ដ White Storm 2: Opium Boss ពីបទចម្លងម្ចាស់កម្មកសិទ្ធភាពយន្ដ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានបន្ដទៀតថា ក្រុមហ៊ុននោះបានចោទប្រកាន់ថា ភាពយន្ White Storm 2 នេះបានចម្លងតិចនិចថតរបស់ពួកគេ មិនតែប៉ុណ្ណោះថែមទាំង ប្លង់សកម្មភាពក្បាច់សម្ដែង Script ទាំងមូល និង ទំនាក់ទំនងរបស់តួអង្គ ដែលស្រដៀងទៅនឹងគម្រោង Perfect Lover ដែលផលិតដោយ ក្រុមហ៊ុន Chengdu Global Bona Culture Media កាលពីឆ្នាំ ២០០៦។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានការប្ដឹ.ង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្ដែខាងលោក Andy Lau នៅមិនទាន់មានការចេញមុខបកស្រាយនៅឡើយទេ។ ខ្សែភាពយន្ដ White Storm 2 ដែលផលិតនិងសម្ដែងដោយលោក Andy Lau ផ្ទាល់បានចាំងបញ្ចាំងកាលពីឆ្នាំ២០១៩។ រឿងនេះរកចំណូលបានជាង ២០០ លានដុល្លា សហរដ្ឋអាមេរិកឯណោះ ថែមទាំងឈ្នះពានរង្វាន់ធំៗជាច្រើន រួមទាំងពានរង្វាន់ Oscar ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Related posts

Leave a Reply

Required fields are marked *