Subscribe Now
Trending News

Blog Post

មិនធម្មតា! តារា TikTok ជនជាតិភាគតិច មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ បើនិយាយពីការសិក្សាវិញគឺរៀនចប់រហូតដល់ទៅ…(មានវីដេអូ)
Models

មិនធម្មតា! តារា TikTok ជនជាតិភាគតិច មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ បើនិយាយពីការសិក្សាវិញគឺរៀនចប់រហូតដល់ទៅ…(មានវីដេអូ) 

បច្ចុប្បន្នបណ្តាញទំនាក់ទំនងសង្គមមានឥទ្ធិពលយ៉ាងធំមកលើយើង ជាពិសេសវាបានជួយឲ្យមនុស្សអាចមើលឃើញនូវពិភពលោកទាំងមូលបាន ដែលពុំធ្លាប់ឃើញមានពីមុនផងដែរ។ ក្នុងពេលថ្មីៗនេះ មាននារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ Abu Zulu អាយុ ២២ ឆ្នាំ បានបង្ហាញពីរបៀបរស់នៅរបស់ជនជាតិកុលសម្ព័ន្ធរបស់ខ្លួនតាមរយៈបណ្ដាញសង្គម TikTok រួមជាមួយការស្លៀកពាក់រាំគួរឱ្យស្រឡាញ់ នឹងការគយគន់មើលទេសភាពធម្មជាតិនៅដែលមាននៅលើភ្នំ នៃក្រុមកុលសម្ព័ន្ធរបស់នាង។ ដែលជាហេតុធ្វើឲ្យមានអ្នកចូលទស្សនានូវវីដេអូរបស់នាងរាប់សែនដង។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

បន្ថែមពីលើឃ្លីបដែលបង្ហាញពីភាពគួរឱ្យស្រលាញ់និងការចាប់អារម្មណ៍ជាច្រើន ដូចជាការប្រាប់ពីរបៀបរស់នៅរបស់ជនជាតិភាគតិចដូយ ដែលស្ថិតនៅភូមិឃុនស៊ុយ ឃុំវ៉ាវី ខេត្តឈៀងរ៉ៃ ព្រមទាំងនាងបាននាំអ្នកទស្សនាទៅមើលធម្មជាតិនៅលើភ្នំ ម្ហូបក្នុងស្រុក រួមទាំងការបង្ហាញពីរបៀបធ្វើកសិកម្ម ជាពិសេសរបៀបរស់នៅរបស់ជនជាតិភាគតិចដូយ។ ដែលមនុស្សជាច្រើនបានឃើញហើយមានអារម្មណ៍ចូលចិត្ត ក៏ដូចជាបានស្វែងយល់ពីជីវិតរបស់ជនជាតិដើមភាគតិច តាមរយះការបង្ហាញរបស់នាងផងដែរ។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះនារីរូបស្រស់នៃជនជាតិភាគតិចរូបនេះគឺ កាលពីថ្មីៗនេះនាង ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពី មហាវិទ្យាល័យសិល្បៈទំនាក់ទំនង នៃសាកលវិទ្យាល័យរ៉ាចាប ក្នុងខេត្តឈៀងម៉ៃ។ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ នាងក៏បានជួយគ្រួសាររបស់នាងដែរ តាមរយៈការធ្វើកាហ្វេលក់ដូចជាកាហ្វេអាប៊ូហ្សូលូ ដែលជាកាហ្វេដែលឪពុកម្តាយរបស់នាងបានដាំពីលើភ្នំផងដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

@abusulu17

 

 

Related posts

Leave a Reply

Required fields are marked *