Subscribe Now
Trending News

Blog Post

ទុក្ខជាន់ទុក្ខ! ឪពុកស្លាប់មិនទាន់បានប៉ុន្មាន ករុណា ពេជ្រ ប្រកាសលក់ដី យកលុយ មើលជំងឺម្តាយ នៅបារាំង
តារា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជន ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបរួចមកហើយ ការចែកឋាននិង ការរៀបចំជូនដំណើរចុងក្រោយគ្រប់ជ្រុងជ្រោយតាមប្រពៃណីរបស់ឪពុករបស់ តារា​ចម្រៀង​​​​របស់ផលិត​​កម្ម​ថោនលោក ករុណា ពេជ្រ ប៉ុន្មានថ្ងៃផង ពេលនេះ​តារាចម្រៀងរូបនេះ ត្រូបង្ខំចិត្ត​ប្រកូកប្រកាសសម្រុក​លក់ដីជា​ច្រើន​កន្លែង ដើម្បី​​យក​​លុយ​ទៅមើលជំងឺអ្នកម្តាយ នៅស្រុកបារាំងថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក ករុណា ពេជ្រ ក៏ធ្លាប់បានប្រាប់សារព័ត៍មាន តារាញូស៍ ផងដែរថា ក្រោយពីឪពុកលោកចែកឋានទៅ រឿងបន្ទាប់គឺលោកនឹងត្រូវទៅប្រទេសបារាំង ដើម្បីដើរ​លំ​ហែ​​ផង និងមើលថែម្ដាយផង។ ក្នុងនោះ ចាប់តាំងពីឪពុកលោក ធ្លាក់​ខ្លួនឈឺមក លោកពុំដែលបាន​ចេញ​ដើរទៅណាឡើយ ព្រោះត្រូវនៅមើលថែគាត់ជាប្រចាំជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ តារាចម្រៀងលោក ករុណា ពេជ្រ បានប្រកាសលក់​ដី​ជា​​បន្ត​បន្ទាប់ ដើម្បីទៅស្រុកបារាំង មើលថែទាំអ្នកម្តាយ។ ប៉ុន្តែជាការពិតការលក់ដីម្ដងនេះ ករុណា ពេជ្រ បានបញ្ជាក់ថា គឺត្រូវការ​លុយ​ជាបន្ទាន់​ដើម្បី​​ឡើងទៅប្រទេស​បារាំងនៅកំឡុងខែធ្នូ ខាងមុខនេះ ដ្បិតលោក​ត្រូវទៅ​មើល​ថែ​ម្ដាយដែល​​​កំពុងមានជំងឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់តារញូស៍ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហើបឱ្យដឹងថា លោកលក់ដីពេលនេះ ដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំង ខណៈ​ការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា តាមដឹង តារាចម្រៀងរូបនេះ បានចាយថវិកា ខ្ទង់១០​ម៉ឺន​ដុល្លារ ក្នុងការរៀប​​ចំពិធីបុណ្យសពជូនឪពុករបស់លោក ជាលើកចុងក្រោយ ហើយនាពេលនេះ ករុណា ពេជ្រ ក៏កំពុងប្រកូកប្រកាសលក់ដីចំនួនពីរកន្លែងបន្ថែមទៀត ដើម្បី​យក​​លុយទៅដើរលំហែ និងទៅមើលថែម្ដាយដែលកំពុងឈឺនៅប្រទេសបារាំងផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Reply

Required fields are marked *