Subscribe Now
Trending News

Blog Post

ខាត់ វ៉ៃហាំង បង្ហោះរូបគ្រងឈុតខោលដល់ទៅ ៣ តួអង្គ អបអរសាទរល្ខោនខោលខ្មែរ
Entertainment

ខាត់ វ៉ៃហាំង បង្ហោះរូបគ្រងឈុតខោលដល់ទៅ ៣ តួអង្គ អបអរសាទរល្ខោនខោលខ្មែរ 

ដើម្បី​អបអរសាទរ​ថ្ងៃ​ដាក់បញ្ចូល​ល្ខោនខោល​វត្ត​ស្វា​អណ្ដែត​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចំ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តារា​សម្ដែង​ប្រុស ខាត់ វ៉ៃ​ហាំង បាន​លើកយក​ឈុត​ទម្រង់​ល្ខោនខោល​ដល់​ទៅ ៣ តួអង្គ មក​បង្ហាញជូន​អ្នកគាំទ្រ។ នៅក្នុង​នោះ​ឃើញ​មាន​ឈុត​ហនុមាន ឈុត​ព្រះរាម និង​ឈុត​យក្ស  ។

សូមជម្រាបថា ល្ខោនខោល​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ២០១៨ កាលពី ៣ឆ្នាំមុន នៅ​ទីក្រុង​ព័រ​ល្វី ប្រទេស​ម៉ូ​រី​ស។ បើ​យោងតាម​សៀវភៅ​ល្ខោនខោល របស់​ព្រឹទ្ធាចារ្យ​ផ្នែក​វប្បធម៌​ខ្មែរ និង​តែង​និពន្ធ លោក “ពេ​ជ្យ ទុំ​ក្រ​វ៉ិ​ល” បានសរសេរថា នៅលើ​សិលាចារឹក K.99 ប្រាសាទសំបូរព្រៃគុក នា​សតវត្សរ៍​ទី១០ គេ​ឃើញ​មាន​ទម្រង់​ល្ខោន​មួយ​ឈ្មោះ «ភា​ណី» គឺជា​អ្នករាំ​សុទ្ធតែជា​ប្រុស ហើយ​តន្ត្រីករ​សម្រាប់​ល្ខោន​នេះ ក៏​សុទ្ធតែជា​ប្រុស​ផងដែរ។ លក្ខណៈពិសេស​របស់​ល្ខោនខោល​គឺ សម្ដែង​តែ​នៅក្នុង​រឿង រាមកេរ្តិ៍​ខែ្មរ​មួយគត់ តួ​សម្ដែង​ពាក់​មុខ​ខ្មុក (ស្មាច់​ពី​ក្រដាស) ជា​របាំង មុខ ជា​រូប​ក្បាល តួអង្គផ្សេងៗ ដូចជា រូប​ក្បាល​មេទ័ព​ស្វា ពល​ស្វា មេទ័ព​យក្ស  សេនា​យក្ស  តា​ឥសី ជាដើម ។

យ៉ាងណាមិញ ខណៈដែល​តារា​ប្រុស រូបនេះ​បាន​លើក​ឈុតនិង​សម្លៀកបំពាក់​ល្ខោនខោល មកបង្ហាញសម្រស់បែបនេះ ក៏មាន​មហាជន​អ្នកគាំទ្រ​កោតសរសើរ​ពី​ទឹកចិត្ត​ស្រឡាញ់ ហើយ​រួមចំណែក​លើកស្ទួយ​វប្បធម៌​ជាតិ៕

Related posts

Entertainment

ឪពុក.ម្តាយ.យំលែ.ងចេ.ញ!! ខំទិញរថយន្តស៊េរីទំនើប ជាកាដូក្នុងថ្ងៃកំណើតឲ្យហើយ តែកូនប្រុសបែរជានាំមិត្តភក្តិរុ.ញទ.ម្លា.ក់ចូលទៅក្នុងទន្លេបា.ត់សូ.ន្យ ព្រោះតែខឹ.ងរឿងនេះ…(មានវីដេអូ) 

Leave a Reply

Required fields are marked *