Subscribe Now
Trending News

Blog Post

កុំប្រហែ សឱ្យសោះ!! អូស្ត្រាលីបានសង្ស័.យថា ខ្លួ នបានរកឃើញករណីទី៣ នៃមេរោគកូវីដ១៩ បំប្លែងថ្មី Omicron ពីអ្នកដំណើរដែលទើបមកដល់ទីក្រុងស៊ីដនី
Entertainment

កុំប្រហែ សឱ្យសោះ!! អូស្ត្រាលីបានសង្ស័.យថា ខ្លួ នបានរកឃើញករណីទី៣ នៃមេរោគកូវីដ១៩ បំប្លែងថ្មី Omicron ពីអ្នកដំណើរដែលទើបមកដល់ទីក្រុងស៊ីដនី 

អាជ្ញាធរនៃប្រទេសអូស្ត្រាលីជឿថា ប្រទេសរបស់ខ្លួ នបានរកឃើញករណីមេរោគកូវីដ-១៩ វ៉ារ្យ៉ង់ Omicron ទី៣ ដែលបានចុះចតនៅទីក្រុងស៊ីដនី។ នាយករដ្ឋមន្ត្រីរដ្ឋ New South Wales គឺលោក Dominic Perrottet បាននិយាយថា

ករណី​សង្ស័ យ​ថ្មី​នេះ​ស្ថិត​ក្នុង​ចំណោមអ្នកដំណើរចំនួន ​១៤១​នាក់ ​ដែល​ទើប​ហោះ​ចូលដល់ទី​ក្រុង​ស៊ីដនី ​ចេញពីប្រទេស​ ១ នៅ​ក្នុង​ចំណោម​ប្រទេសទាំង ៩ ​នៅតំបន់អាហ្វ្រិក​ខាង​ត្បូង ដែលកំពុងមានវត្តមានរបស់មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ។ ឥឡូវនេះអ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ ដែលមកដល់រដ្ឋ NSW, Victoria និងតំបន់ ACT នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល

៧២ ម៉ោង។យ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតកំពូលមួយរូប និងនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីគឺលោក Scott Morrison បានទទូចថា មិនមានហេតុផលណាមួយ សម្រាប់ការភ័.យស្ល.ន់ស្លោចំពោះមេរោគប្រភេទថ្មី ដែលត្រូវបានគេគិតថា អាចឆ្ល ងច្រើនជាងវ៉ារ្យ៉ង់ Delta នេះទេ។ ការសិក្សាដំបូងបានរកឃើញថា ទោះបីជា Omicron រីករាលដាល និងឆ្ល ងកាន់តែឆាប់រហ័សក៏ដោយ ឥទ្ធិ ពលរបស់វាអាចស្រាលនៅលើអ្នកជំងឺដែលទទួលបានថ្នាំបង្ការត្រឹមត្រូវ។ វាក៏មិនមានភស្តុតាងណាមួយដែលថា

វ៉ាក់សាំងបច្ចុប្បន្នមិនមានប្រសិទ្ធភាពប្រឆាំ ងនឹង Omicron នោះដែរ។ លោកបាននិយាយថា ពេលនេះវាមិនដូចជាកាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះទេ ព្រោះថា ពលរដ្ឋអូស្ត្រាលី ៨៦.៧% បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាលហើយ៕

Related posts

Leave a Reply

Required fields are marked *