Subscribe Now
Trending News

Blog Post

អុញនោះ! អ្នកនាង Love Riya ចេញវីដេអូ Live រៀបរាប់ទាំងទឹកភ្នែក ក្រោយប្រូ ដែន សូនី លេង​មួយ​ក្បាច់​នេះ​ឡើងអួលដើម.ក (មានវីដេអូ)
Entertainment

អុញនោះ! អ្នកនាង Love Riya ចេញវីដេអូ Live រៀបរាប់ទាំងទឹកភ្នែក ក្រោយប្រូ ដែន សូនី លេង​មួយ​ក្បាច់​នេះ​ឡើងអួលដើម.ក (មានវីដេអូ) 

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកពិតជាជ្រាបដឹងហើយថា អ្នកនាង​Love Riya បើ​ទោះ​កន្លងមក ​មិនទាន់​ទទួលយក​ស្នេហា​ពី ​Crush​ របស់ខ្លួន​ជា​មន្ត្រី​ប៉ូលិស​ក៏ដោយ​នោះ តែមួយ​រយៈ​ចុង​ក្រោយនេះ ពួកគេ​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​កាន់តែខ្លាំង​ឡើងមើល​ទៅ​ពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​។​ ដោយឡែក ចំពោះ​ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ Crush​ របស់​ខ្លួន​នេះ អ្នកនាង Love Riya ទោះ ឱ៕ ជាក់ស្តែង បុរស ដែល​សន្យា​យក​បេះដូង​មក​ការពារ​ប្រពន្ធកូន​រូបនេះ

បាន​បញ្ជាក់ថាចង់​អ្នកណា​និយាយ​អ្វី ក៏​និយាយ​ទៅ​ចុះ សំខាន់​ រូបលោក​ស្រឡាញ់​អ្នកនាង​Love Riya​ ហើយ​។ យ៉ាងណាមិញ  កាលពី​ពេលថ្មីៗកន្លង​ទៅ​នេះ លោក ដែន សូ​នី បាន​បញ្ជាក់​នៅ​ក្នុង​ឡាយ​ថា ខ្លួន​អត់​និយាយ​ក្នុង​ឡាយ​ទេ ខ្លួន​ធ្វើតាម​ច្បាប់​វិញ ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់​ ប្រទេស​យើង​ជា​ប្រទេស​មានច្បាប់ មុននឹង​ចោទ​ថា គេ​ចោរ យើង​ត្រូវមាន​ភស្ដុតាង​ច្បាស់លាស់ មិនមែន​ចេញ​មក​និយាយ​តែ​មាត់​។ តែ​លោក​អត់​និយាយ​ទេ

លោក​មាន​ភស្ដុតាង​ទាំងអស់​។​ រាល់ថ្ងៃ ផ្ទះ​ក៏​ខ្លួន​បង់​រំលស់​គេ ឡាន​ក៏​លោក​បង់​គេ បង់​គេ​ទាំងអស់ ហើយ​អត់​ដែល​ចេះ​ទៅ​លួ​..ច​ប្ល​..ន់​គេ​ទេ បើសិន​ចាប់បាន​ភស្ដុតាង ប្ដឹង​ចា​​ប់លោក​ដាក់គុក លោក​ទទួលយក បើសិន​លោក​បានធ្វើ​ខុស។ ក្រោយលោក ដែន សូនី និយាយបែបនេះ គេឃើញ អ្នកនាង Love Riya ឡាយតបវិញ ដោយ​បញ្ជាក់ថា រឿង​វា​យូរ​មក​ហើយ បើ​គេ​ចង់​ចប់ វា​ចប់​ហើយ តែ​មនុស្ស​អត់​ចង់​ចប់​។ អ្នកខ្លះ​គេ​រស់នៅ​ជាមួយគ្នា អត់​ចុះសម្រុង​គ្នា

គេ​បែក​គ្នា គេ​ចប់​ហើយ​។ Love Riya​ បន្តថា ខ្លួន​រស់នៅ​សន្សំ​តែ​សេចក្ដីសុខ​ទេ ហើយក៏​អត់​ដែល និយាយ​អី ទៅ​ប៉ះ ពាល់​បុគ្គល​ណា​ដែរ។ តួយ៉ាង នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ មិន​ដឹង​ថា លោក​ដែន សូ​នី ធ្វើការ​ប្ដឹងផ្ដល់ ​Love Riya ​ឬ​យ៉ាងណា​នោះ​ទេ ស្រាប់តែ​នាង ឡាយ​វីដេអូ​បណ្ដើរ យំ​បណ្ដើរ ដោយ​រៀបរាប់​ថា គេ​អត់​ដោះលែង​ជីវិត​ខ្លួន​ គេ​ផ្ដន្ទា​ជីវិត​ខ្លួន​អញ្ចឹង ហេតុអ្វី គេ​មិន​បញ្ចប់ ដោះស្រាយ​រឿង​មួយ​មិនទាន់​ចប់​ផង ចូល​រឿង​មួយទៀត ហេតុអ្វី​គេ​មិន​ឲ្យ​ខ្លួន​បាន​សុខ តើ​ខ្លួន​បាន​សុខ​ដោយ​វិធី​ណា​។​សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៕

Related posts

Leave a Reply

Required fields are marked *